Friday, March 20, 2020

ភ្នំណាមលៀរ មានចំណុចពិសេស និង​បង្កប់រឿងរ៉ាវច្រើន ដែល​អ្នក​មិន​ធ្លាប់ដឹង!

ភ្នំណាមលៀរ គឺជាទីតាំងទេសចរណ៍​ដ៏គួរឲ្យចាប់អារម្មណ៍មួយ​នៅស្រុកពេជ្រដា ខេត្តមណ្ឌលគិរី។ ស្ថិតនៅជាយដែនភាគឦសាន នៃប្រទេសកម្ពុជា ភ្នំណាមលៀរ មានចម្ងាយប្រមាណ​ ៤៨គីឡូម៉ែត្រ​ពីក្រុងសែនមនោរម្យ និងត្រឹម ៤គីឡូម៉ែត្រ​ពីព្រំដែនកម្ពុជា- វៀតណាម។
ក្នុងដំណើរ​ឡើងទៅជំរាលភ្នំដ៏ខ្ពស់ និងចោតនេះ បានផ្ដល់​ឲ្យ​អ្នកទេសចរ​នូវ​ដំណើរ​ផ្សេងព្រេងបែបថ្មីមួយ។ ទស្សនីយភាពនៅជុំវិញភ្នំ បានជួយកំដរអារម្មណ៍ និង​ផ្ដល់ជាចំណីចក្ខុ​​ដល់អ្នកដំណើរជាប់ជានិច្ច។ នៅចង្កេះ​​ភ្នំណាមលៀរ ក៏មានអណ្ដូងទឹកមួយ ដែលមានទឹកចេញសឹងគ្រប់រដូវកាលផងដែរ ​ដែលត្រូវបានគេហៅថាជាអណ្ដូងស្នេហ៍។
ពេលឡើងដល់កំពូលភ្នំ អ្នកទេសចរ​នឹង​ប្លែកអារម្មណ៍កាន់តែខ្លាំង ជាមួយបរិយាកាសដ៏ស្រឡះល្អ ខ្យល់ជំនោរបក់បោកយ៉ាងត្រជាក់ និងអាចគយគន់ទេសភាពព្រៃប្រឹក្សាយ៉ាងខៀវស្រងាត់ បានយ៉ាងច្បាស់។ ទិដ្ឋភាពទាំងអស់នេះ ធ្វើឲ្យភ្នំណាមលៀរ ក្លាយជាទីតាំងទេសចរណ៍ដ៏ទាក់ទាញុមួយ ក្នុងចំណោមតំបន់ភ្នំដទៃទៀត។
គ្រប់ដណ្ដប់លើផ្ទៃដី ៨ហិចតា ភ្នំណាមលៀរ មិនត្រឹមតែតំបន់ទេសចរណ៍​ធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែ​ថែម​ទាំង​ជាទីតាំងប្រវត្តិសាស្រ្ដ​នៃ​ជនជាតិ​ដើម​ពូនងផងដែរ។ 

No comments:

Post a Comment