Friday, March 20, 2020

កោះរាជបុត្រ ទេសភាព​ស្អាត​ខ្លាំង​ មិនបាច់ជិះទូកក៏ទៅដល់

មណីយដ្ឋានកោះសំពោធ ឬកោះរាជបុត្រ ជាផ្នែកមួយនៃឧទ្យានជាតិរាម ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ដើម្បីទៅកម្សាន្តនៅរមណីយដ្ឋានកោះធម្មជាតិនេះ ​យើងត្រូវធ្វើដំណើរចេញពីផ្លូវជាតិលេខ ៤ ឆ្ពោះទៅកាន់ឧទ្យានជាតិរាម ចម្ងាយប្រមាណ ១៤គីឡូម៉ែត្រ បន្ទាប់មកយើងនឹងឃើញកូនកោះតូចមួយ បណ្ដែតខ្លួនយ៉ាងសង្ហារ​លើផ្ទៃសាគរ។
ប្រៀបបីដូចរាជបុត្រមួយអង្គ កោះសំពោធ លយចូលក្នុងផ្ទៃសមុទ្រ ចម្ងាយប្រមាណ ១៤០ម៉ែត្រពីឆ្នេរ។ តភ្ជាប់ពីឆ្នេរមួយនេះ ស្ពានឈើមួយខ្សែបន្លាយខ្លួនអូសកាត់ទឹកសមុទ្រ រង់ចាំចម្លងអ្នកទេសចរ ទៅទស្សនាកូនកោះតូចច្រឡឹង ដែលគ្របដណ្ដប់ទៅដោយរុក្ខជាតិខៀវស្រងាត់។ ជាទីឋានដ៏សែនមនោរម្យ កោះសំពោធមានបរិមាត្រ​ប្រមាណ​២៥០ម៉ែត្រ អមដោយស្ពានឈើព័ទ្ធជុំវិញ ដែលផ្ដល់ភាពងាយស្រួលដល់ភ្ញៀវទេសចរ​ក្នុងការទស្សនាទេសភាពលើដែនកោះ។

No comments:

Post a Comment