Friday, March 20, 2020

គ្រាន់តែឃើញទេសភាពបែបធម្មជាតិនៅរមណីយដ្ឋានភូមិដំណាក់ដំរីនោះ ចង់ទៅលេងភ្លាម !

បើលោកអ្នកចូលចិត្តសម្រស់ធម្មជាតិនោះ លោក អ្នកគួរតែទៅលម្ហែកាយនៅរមណីយដ្ឋានភូមិដំណាក់ដំរីពិតជាមិនខុសបំណងឡើយ ។ រមណីយដ្ឋាន ភូមិដំណាក់ដំរីនេះ មានទីតាំងស្ថិតនៅក្នុង ភូមិ៣ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ បើ​បាន​ធ្វើដំណើរ​ទៅកម្សាន្ត​នៅឧទ្យានជាតិ​គីរីរម្យ​នោះ​ កុំ​ភ្លេច​ទៅ​សម្រាកលម្ហែកាយ​នៅភូមិ​ដំណាក់​ដំរី ដែលមាន​ទីតាំង​នៅក្បែរ​ជើងភ្នំ​គិរី​រម្យ ស្រាប់។

ភូមិ​ដំណាក់​ដំរី គឺជា​រមណីយដ្ឋាន​ធម្មជាតិ ដែល​ទើបតែ​កែច្នៃ​ថ្មី​មួយ ​ស្ថិតនៅក្នុង​ខេត្តកំពង់ស្ពឺ ដែល​ទទួលបាន​ការគាំទ្រ​យ៉ា​ច្រើន​ពីសំណាក់​ភ្ញៀវទេសចរ ។​ បើធ្វើដំណើរទៅ​រមណីយដ្ឋាន ភូមិ​ដំណាក់​ដំរី ប្រិយមិត្ត​ត្រូវធ្វើ​ដំណើរ​តាមផ្លូវ​ជាតិ​លេខ ៤ ដល់​ផ្សារ ត្រែងត្រយឹង ហើយ​បត់​ចូល​ប្រមាណជា ៨​គីឡូម៉ែត្រ លោកអ្នកនឹងបានឃើញរមណីយដ្ឋានដ៏ស្រស់ស្អាតនោះ ​។ ​ភ្ញៀវ​ទេសចរ ​ដែល​បាន​ទៅដល់​ទីនោះ ពិតជា​លង់​នឹង​សម្រស់​ធម្មជាតិ ដ៏​ស្រស់បំព្រង​គ្មាន​ពីរ​លាតសន្ធឹង​លើ​ផ្ទៃដី​ជាច្រើន​ហិក​តា នៅជាប់​នឹង​ជើងភ្នំ​គីរីរម្យ ។

No comments:

Post a Comment